ព័ត៌មានជាតិ

ក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្នុងបន្ទប់ជួល

ភ្នំពេញ: នៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងប៉ុស្តិ៍ចោមចៅ១ បានចុះទៅបង្រ្កាបជនសង្ស័យ៣នាក់ កំពុងតែសំងំជក់ និងប្រើប្រាស់គ្រឿងញៀន ក្នុងបន្ទប់ជួលក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ ឈ្មោះ មាស សុខដាភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅ ភូមិស្រែស្តៅ ឃុំអូឬស្សីស្រុកក្រចេះ ខេត្តក្រចេះ មានមុខរបរជាង ចាក់សាក់ ទី២ ឈ្មោះ ភាព ស្រីភក្ត័ ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិព្រែកប្រសព្វ ឃុំខ្សាច់កណ្តាល ស្រុកព្រែកប្រសព្វ ខេត្តកណ្តាល មុខរបរ បុគ្គលិកខារ៉ាអូខេម្តុំដីថ្មី និងទី៣ ឈ្មោះ សីវ ម៊ី ភេទស្រី អាយុ១៩ឆ្នាំ មានទីភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ មុខរបរ បុគ្គលិកខារ៉ាអូខេនៅម្តុំដីថ្មី។

វត្ថុតាងដកហូតបានរួមមាន៖
– ទូរស័ព្ទ២គ្រឿងម៉ាកហ៊ីយ៉ាពណ៌ខ្មៅ
– ទូរស័ព្ទ១គ្រឿម៉ាកវីហ្វូនពណ៌ស
– ក្រាមសថ្លាចំនួន១០កញ្ចប់តូច និងឧបកណ៍សម្រាប់ជក់គ្រឿងញៀន។

ជនសង្ស័យទាំង៣ត្រូវបាន នគរបាលប៉ុស្តិ៍ចោមចៅ១នាំខ្លួនមកសួរនាំនិងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តតាមតិនិវិធី៕

មតិយោបល់