Post News Media ព័ត៌មានជាតិ ម៉ូតូនិងរថយន្...

ម៉ូតូនិងរថយន្តពន្លះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់របួស

តាកែវ: កាលពីវេលាម៉ោង២និង១០នាទីល្ងាច ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែតលេខ ៧៤-៧៥ ក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ បើកបរឆ្លងកាត់ពីលិចមកកើត។

ករណីនេះ ភាគីរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2P-0416 អ្នកបើកបរគេចខ្លួនបាត់ បើកមកពីទិសខាងលិច លុះដល់ចំនុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កំពត 1D-7277 បើកបរដោយឈ្មោះ សារុន សុភាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ(រងរបួសស្រាល) ជនជាតិខ្មែរ នៅភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុក​​បន្ទាយមាស ខេត្តកំពត មានឌុបមនុស្ស៣នាក់ពីក្រោយ ១.ឈ្មោះ គួន ភី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មករ​ (រងរបួសធ្ងន់) នៅភូមិឃុំជាមួយគ្នា​ ២.ឈ្មោះ គួន សាវី ភេទស្រី អាយុ២៩ឆ្នាំ ​មុខរបរកម្មករ របួសស្រាល នៅភូមិឃុំជាមួយគ្នា ៣.ឈ្មោះ ភាក់ សុភីត ភេទប្រុស អាយុ០៣ឆ្នាំ របួសស្រាល នៅភូមិឃុំជាមួយគ្នា ដែលបើកបរមកពីទិសខាងត្បូង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំណែកម៉ូតូ និងរថយន្ត ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕

Loading...