ព័ត៌មានជាតិ

​​នារីវ័យក្មេងម្នាក់ ត្រូវមិត្តភក្តិនាំទៅហូបអីហើយ​ទុកចោលម្នាក់ឯង រួចជិះម៉ូតូឌុបមកផ្ទះ ត្រូវគេប៉ុនប៉ងរំលោភទៀត!

ភ្នំពេញ: កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីនារី​វ័យក្មេង​ម្នាក់​ត្រូវ​មិត្តភក្តិ​នាំ​ទៅ​ញុាំ​អាហារ​រួចក៏​ទុក​ចោល​ម្នាក់ឯង រហូត​ដល់​យប់បាន​ហៅ​ម៉ូតូឌុប​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ត្រូវ​អ្នក​រត់​ម៉ូតូឌុប​ឃើញ​ហើយ​ចង់​ប៉ុនប៉ង​រំលោភ​ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ នៅ​​ផ្លូវជាតិ​លេខ​៦ រង្វង់​មូល​នាង​ម​ឆ្ឆា ​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នារី​ខាងលើ មិន​ហ៊ាន​ជិះ​ម៉ូតូឌុប​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទេ ត្រូវ​បាន សមត្ថកិច្ច​ប្រាប់​ឲ្យ​អ្នក​យក​ព័ត៌មាន​ជូន​ត្រឡប់​ទៅ​ផ្ទះ នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ​វិញ​៕

មតិយោបល់