ព័ត៌មានជាតិ

ជិះម៉ូតូឈ្លោះគ្នាតាមផ្លូវវាយគ្នាផ្អើល ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍ប៉ូលិស!

ភ្នំពេញ: បុរសជាអ្នករត់ម៉ូតូឌុប ដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីរូបគាត់បានវាយទៅលើបុរសអ្នករត់ម៉ូតូ ឌុបម្នាក់ទៀត បណ្តាលឲ្យបែកមុខបែកមាត់ហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ខណ:ដែលពួកគាត់ទាំង២នាក់មានជម្លោះនៅតាមដងផ្លូវ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង ៥០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ម ពៅ អាយុ ៦៧ឆ្នាំ មុខរបររត់ម៉ូតូឌុប និងមានទីលំនៅក្នុងខណ្ឌសែនសុខ។ ចំណែកឯបុរសជាជនដៃដល់មានឈ្មោះ ញ៉ែម រ៉ាវុធ អាយុ ៣៨ឆ្នាំ មុខរបររត់ ម៉ូតូឌុបដូចគ្នា មានទីលំនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកើតហេតុនោះ បុរសជាជនដៃដល់ជិះ ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BD-3903 មួយគ្រឿង។ ចំណែកឯបុរសរងគ្រោះបានជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1P-9273 មួយគ្រឿមុខក្រោយគ្នា។លុះមកដល់ចំណុចខាងលើ ក៏ស្រាប់តែម៉ូតូ របស់បុរសរងគ្រោះ ជ្រុលទៅរកកៀរម៉ូតូរបស់បុរសជាជនដៃដល់ ក៏កើតមានជម្លោះជាមួយគ្នា និងឈប់ម៉ូតូវាយគ្នាទៅវិញទៅ មក បណ្តាលឲ្យបុរសជាជនរងគ្រោះបែកមុខបែកមាត់ហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ និងចាប់វាយខ្នោះតែម្តង។

ក្រោយពេលកើតហេតុ ទាំងជនដៃដល់ និង ជនរងគ្រោះត្រូវបាននាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ទំនប់ទឹក ហើយបុរសរងគ្រោះក៏បានដាក់ពាក្យប្តឹង។ ចំណែកឯបុរសជាជនដៃដល់ក៏បានកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ចាត់ការទៅតាមផ្លូច្បាប់ជាបន្តទៅទៀតផងដែរ៕

មតិយោបល់