ព័ត៌មានជាតិ

ទុស្សេចរន្តអគ្គិសនី​ ឆេះសសរដងគោម នៅក្រុងបាត់ដំបង!

បាត់ដំបង: កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ មានករណី​អគ្គិភ័យឆេះសសរដងគោមចំនួន​១​ដើម នៅចំណុចក្រុមទី៤១ ភូមិព្រែRកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។

មូលហេតុ: ទុស្សេចរន្តអគ្គិសនី​។

បច្ចុប្បន្នករណីអគ្គីភ័យបណ្តាលមកពីការទុស្សេចរន្តអគ្គិសនីខាងលើ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ទឹកពន្លត់បានទាន់ពេលវេលា ហើយពុំបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិប្រជាពលរដ្ឋឡើយ៕

មតិយោបល់