ព័ត៌មានជាតិ

ក្រុមចោរ​លួចប្លន់​បាន​៣៥០ដង ត្រូវ​សមត្ថកិច្ចបង្ក្រាបបាន!

​​ភ្នំពេញ: ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ធាននគរបាលព្រហ្មទណ្ឌ លោកឧ/ទោ នឹម ចន្ទ័តាណា និងលោកឧ/ទោ ប៉ុល រតនា បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលផ្ទាល់ចុះស្រាវជ្រាវបង្រ្កាបក្រោពីកើតហេតុករណីប្លន់ម៉ូតូម៉ាក NEC បានដោយជោគជ័យក្នុងរយ:ពេល១៨ម៉ោងក្រោយមក

មុខសញ្ញាចោរធ្វើសកម្មលួច ប្លន់ដ៏សកម្មនៅរាជធានីភ្នំពេញ ដោយយោងតាមចម្លើយសារភាពរបស់វាគឺធ្លាប់ធ្វើ សកម្មភាពលួចប្លន់ម៉ូតូបានជាង៣៥០ដង ស្មើនឹងជាង៣៥០គ្រឿង ម៉ូតូត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលន ស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីពួកវាធ្វើសកម្មភាពប្លន់យកម៉ូតូ១គ្រឿង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

មុខសញ្ញាលួច ប្លន់ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញនេះ មានឈ្មោះកែវ សារិន ភេទប្រុស អាយុ២៨ឆ្នាំ (មានសារធាតុញឿន)រួមទាំងបក្ខពួកជិត ១០នាក់ទៀតដែលកំពុងរត់គេចខ្លួន។

លោកឧត្តមសេនីយ៏ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាលួច ប្លន់ខាងលើនេះបានឲ្យដឹងថា មុខសញ្ញាខាងលើ បើតាមចម្លើយសារភាពរបស់វា គឺធ្លាប់ធ្វើសកម្មភាពលួច និងប្លន់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មិនតិចជាង៣៥០ដងនោះឡើយ ហើយក៏លួច និងប្លន់បាន ម៉ូតូជាង៣៥០គ្រឿងដែរ។

ក្នុងនោះ សកម្មភាពរបស់ពួកវាមាន៣រូបភាព គឺបើមើលទៅឃើញឱកាសស្ងាត់ល្អគឺពួកវាលួចកាច់សោកម៉ូតូ ហើយពេលខ្លះប្រើរូបភាពធ្វើជាជិះម៉ូតូពពាក់ពពូនគ្នា បង្កជាជំលោះជាមួយជនរងគ្រោះដែលត្រូវប្លន់ដេញវាយគ្នាដើម្បី បំភ័ន្តភ្នែកអ្នកជិតខាង រួចហើយឆ្លៀតឱកាសជនរងគ្រោះភ័យរត់ចេញពីម៉ូតូ ពួកវាក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនតែម្ដង និង រូបភាពទី៣ គឺធ្វើសកម្មភាពភ្ជុងប្លន់តែម្ដងដោយប្រើប្រាស់កាំភ្លើងខ្លីម៉ាករ៉ូឡូ១ដើម។

លោកឧត្តមសេនីយ៏ ប៉ុល រតនា កាលពីវេលាម៉ោង២ និង៤៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ ពួកវាបានធ្វើសម្មភាពភ្ជុងប្លន់យកម៉ូតូម៉ាកស៊ុយហ្សុយគីនិក១គ្រឿង ពីជនរងគ្រោះឈ្មោះស៊្រុន សុខផល្គុន ខណ:ជិះចេញពីកន្លែងធ្វើ ការនៅតាមបណ្ដោយផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានសម្រេច។ក្រោយប្លន់យកម៉ូតូ នៅថ្ងៃទី៣១ ខែសីហា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទើបកម្លាំងជំនាញ ដឹកនាំដោយរូបលោក ផ្ទាល់បើកការស្រាវជ្រាវរហូតដល់ម៉ោង៨យប់ ក៏ឃាត់បានមុខសញ្ញាខាងលើតែម្ដង។

ចំណែកបក្ខពួករបស់វាមួយចំនួនទៀតបានរត់ គេចខ្លួនអស់ដែលបច្ចុប្បន្នកំពុងតាមចាប់បន្ត។ តាមចម្លើយសារភាពរបស់ជនល្មើសបានឲ្យថា កន្លងមករូបវាធ្លាប់ធ្វើសកម្មភាពប្លន់ នៅហាងសាំងតេលា នៅគោកឃ្លាង ប្លន់ យកម៉ូតូនៅក្រោមស្ពានអាកាសផ្សារដីហុយ និងប្លន់ លួចម៉ូតូមិនតិចជាង៣៥០ដងនោះឡើយ ដោយសកម្មភាពរបស់ពួកវាមិនដែលបរាជ័យនោះទេ៕

មតិយោបល់