ព័ត៌មានជាតិ

ពិតជាខ្លាំងមែនបុរសម្នាក់នេះ! ស្រវឹងស្រាជោកបើករថយន្តបុកគេហើយ ថែមទៀតទាំងរករឿងគេទៀត

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោក បើករថយន្តមួយគ្រឿងជ្រុលទៅបុករថយន្ត២គ្រឿងទៀត បន្តកន្ទុយ ពីក្រោយរងការខូចខាតយ៉ាងដំណំ ហើយមិនទទួលកំហុសទេបែរជាចង់មករករឿងម្ចាស់រថយន្តរងគ្រោះ និងសមត្ថកិច្ចទៅវិញ ត្រូវបានសមត្ថកិច្ចសម្រេចចិត្តចាប់វាយខ្នោះទើបស្ងប់ចិត្ត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ចំណុចស្តុបត្រឡោកបែក ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តមួយគ្រឿងម៉ាករ៉េហ្វ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2O-0349 បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលបុករថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-9223 កំពុងបើកបរនៅខាងមុខស្របទិសដៅគ្នាពីក្រោយ បណ្តាលឲ្យរថយន្តម៉ាស្តាជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកហ្វតឺន័រ ពាក់ស្លាកលេខ ភ្នំពេញ 2AC-9762 បើកបរនៅខាងបុកមុខពីក្រោយ បណ្តាលឲ្យក្រពឹតខាងខាងក្រោយតិចតួច។ ចំណែករថយន្តម៉ាស្តាខូចខាតផ្នែកខាងមុខនិងខាងក្រោយយ៉ាងដំណំ។ ភ្លាមៗនោះម្ចាស់រថយន្តបង្កមិនព្រមទទួលកំហុសនោះទេថែមទាំងស្រែកឡូឡា ផ្អើលអស់ប្រជាពលធ្វើដំណើនៅដងផ្លូវ ថែមទាំងរករឿងម្ចាស់រថយន្តរងគ្រោះ ខណ:នោះកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌចុះមកដល់និងសម្របសម្រួល និងឃាត់តែម្ចាស់រថយន្តបង្កនៅតែមិនស្តាប់សមត្ថកិច្ចនោះទេ ថែមទាំងរករឿងទៀតផង ទើបសមត្ថកិច្ចសម្រេចចិត្តចាប់វាយខ្នោះ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោក ទើបស្ងប់ចិត្ត។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកាវាស់យករថយន្តទាំង៣គ្រឿងរួមនឹងម្ចាស់រថយន្តបង្កទៅស្នងការចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់