Post News Media ព័ត៌មានជាតិ ប្រទះ​ឃើញ​សពន...

ប្រទះ​ឃើញ​សពនារីម្នាក់អណ្តែតទឹកស្រះនៅក្នុងវត្ត​នាគវ័ន្ត​

ភ្នំពេញ: សពនារីម្នាក់វ័យប្រមាណ២០ឆ្នាំ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតទឹកស្រះនៅក្នុង​វត្ត​នាគវ័ន្ត​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង០៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ​២០១៨ ​ត្រង់ចំណុចស្រះទឹកក្នុងវត្តនាគ​វ័ន្ត​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសម្តីពីលោកអ៊ុំម្នាក់​មានឈ្មោះ​ ជុង​ សុខនី​ អាយុ៤៥ឆ្នាំ ដែលជាអ្នកមើលថែរក្សានៅក្នុងវត្តបានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុខពេលកើតហេតុគាត់បានដើរល្បាតត្រួតពិនិត្យសន្តិសុខសុវត្ថិភាពក្នុងបរិវេណវត្ត​ខាងលើ​ រួចគាត់ក៏បានទៅសំរាកនៅលើអង្រឹងនៅក្បែរវិហារ។ លុះដល់វេលាកើតហេតុក៏ស្រាប់តែមាន​ក្មេង​ប្រុសម្នាក់ឈ្មោះ​ មែន​ បានរត់មកប្រាប់គាត់ថាឃើញសពអណ្តែតទឹកស្រះកើតហេតុខាងលើ​ ហើយគាត់មិនជឿនេះទេ​ តែដោយមិនអស់ចិត្តគាត់ក៏បានដើរទៅមើលហើយក៏បានឃើញសាកសពអណ្តែតទឹកស្រះពិតប្រាកដមែន​ ។ បន្ទាប់មកគាត់ក៏បានរត់ទៅហៅប្រជាការពារភូមិឲ្យទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ប្រភព​ដដែល​បន្តសាកថាសពនារីអណ្តែតខាងលើ គឺមានសតិមិនគ្រប់នេះទេ​ ហើយរយ:ពេល២ទៅ៣ខែកន្លងមកនេះ​ គឺតែងតែឃើញនាងមកអង្គុយលេងនៅក្នុងបរិវេណវត្តជារៀងរាល់ថ្ងៃ​ ប៉ុន្តែមិនដឹងផ្ទះសម្បែងនៅឯណានោះទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន​និងសមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះមកដល់កន្លែងកើតហេតុ ហើយបានស្រង់សាកសពនារីខាងលើយកមកលើគោកដើម្បីត្រួតពិនិត្យ​ បន្ទាប់ពីពិនិត្យរួចឃើញថាសពនារីខាងលើពិតជាស្លាប់ដោយសារតែការលង់ទឹកពិតប្រាកដមែន​។ បច្ចុប្បន្នសពនារីខាងលើត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លាដើម្បីរកចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...