ព័ត៌មានជាតិ

ជនជាតិចិនជាច្រើននាក់ ត្រូវបានឃាត់ខ្លួនក្នុងក្លឹបកំសាន្ត អ៊ីតៃ ជាយិន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ព្រះសីហនុ: កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ ជាជនជាតិចិនជាច្រើននាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី០២ ខែកញ្ញា២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង អាវុធហត្ថក្រុង និងកម្លាំងអាវុធហត្ថស្នាក់ការទំនប់រលក និងមានការសម្របសម្រួលពីព្រះរាជ្ញអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន ក្នុងក្លឹបកម្សាន្ត អ៊ីតៃ ជាយិន របស់ជនជាតិចិន នៅចំណុចក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ បានចំនួន១៣នាក់ (ស្រីចំនួន៥ នាក់) ៖
-ទី១.ឈ្មោះ shi xue chengភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនមុខរបរមេការKTV ។
-ទី២.ឈ្មោះRuan xiu ping ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មេការបន្ទប់ខារ៉ាអូខេ ។
-ទី៣.ឈ្មោះWu be xian ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌។
-ទី៤.ឈ្មោះPan yi ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
-ទី៥.ឈ្មោះLuo Zhi yong ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌ ។
-ទី៦.ឈ្មោះLin Ling ភេទស្រី អាយុ២២ឆ្នាំ មុខរបរទេសចរណ៌។
-ទី៧.ឈ្មោះXiang Mei Li ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរទេសចរណ៌ ។
-ទី៨.ឈ្មោះLiao yun ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។
-ទី៩​.ឈ្មោះChen xiao ni ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌ ។
-ទី១០.ឈ្មោះLi xin ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៌ ។
-ទី១១.ឈ្មោះchen xiao tianភេទប្រុសអាយុ៣៩ឆ្នាំជនជាតិចិនមុខរបរទេសចរណ៌។
-ទី១២.ឈ្មោះBen Bai yu ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិនមុខរបរទេសចរណ៌។
-និងទី១៣.ឈ្មោះចាន់ សៀវនី ភេទស្រី អាយុ២៦ឆ្នាំជនជាតិចិន មុខរបរទេសចរណ៌។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនប្រភេទម្សៅសថ្លាចំនួន០៣ កញ្ចប់ធំ ស្មើនឹងទម្ងន់ ២៨៨៤,៦៦ ក្រាម (ទម្ងន់សុទ្ធ ) និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីធ្វើការសាកសួររួច កម្លាំងជំនាញបានបែងចែកជនសង្ស័យជាពីរករណី ដោយករណីទី១អ្នកពាក់ព័ន្ធបទល្មើសផ្ទាល់ចំនួន៤នាក់ (ប្រុសទាំង០៤) ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចំណែកជនសង្ស័យ០៩នាក់ទៀត ក្នុងនោះមានស្រី០៥នាក់ សមត្ថកិច្ចធ្វើការអប់រំរួចឲ្យវិលត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់