ព័ត៌មានជាតិ

រន្ធត់ណាស់! ដាច់ខ្សែរ៉ត នៅអាគារកំពុងសាងសង់ជាន់ទី៦ ស្លាប់ជាច្រើននាក់ និងរបួសធ្ងន់ម្នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ៧ និង១៥ នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណីដាច់ខ្សែរ៉ត នៅអាគារកំពុងសាងសង់ ពីជាន់ទី០៦ ដែលមានកម្ពស់សរុប១២ជាន់ ទល់មុខសណ្ឋាគារ ម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យស្លាប់មនុស្សចំនួន ៤នាក់ និងរបួសម្នាក់។

ជនរងគ្រោះទាំងអស់ រួមមាន៖
-ទី១.ឈ្មោះ ធន កក ភេទ ប្រុស អាយុ ២០ឆ្នាំ (ស្លាប់)
-ទី២.ឈ្មោះបុរី ភេទ ប្រុស អាយុ ២៣ឆ្នាំ (ស្លាប់)
-ទី៣.ឈ្មោះ ប្រាក់ ឃឿន ភេទ ប្រុស អាយុ ៣៨ឆ្នាំ (ស្លាប់)
-ទី៤.ឈ្មោះ លីម វែង ភេទ ប្រុស អាយុ ១៨ឆ្នាំ (ស្លាប់)
-និងទី៥.ឈ្មោះ តន ភេទ ប្រុស អាយុ ៣២ឆ្នាំ រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ចំណែកសាកសពជនរងគ្រោះ ត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន រងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

តាមសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បណ្ដាលមកពីផ្ទុកមនុស្ស និងសន្លឹកពីដាន លើសចំណុះ ទើបធ្វើឲ្យដាច់ខ្សែរ៉ត៕

មតិយោបល់