ព័ត៌មានជាតិ

ព្រលឹងចុងសក់! ក្រឡែកភ្លែតឃើញកម្មករបើកឡានឲ្យរោងម៉ាស៊ីនស្រូវ តិចស្រ៊ុន ម្នាក់ចង.កស្តូក

កណ្តាល: កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន​ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងឃ្លាំងពោត ភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ រៀម តុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយលាប ឃុំទំនប់ធំ ស្រុកពញាឮ មកបើកឡានឲ្យរោងម៉ាស៊ីនស្រូវ (តិចស្រ៊ុន) នៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរបើកបររថយន្ត។

មុនពេលកើតហេតុឈ្មោះ យ៉ែម សម្បត្តិ ហៅខុន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាអ្នកធ្វើការនិងដេកនៅគ្រែក្បែរគ្នាបានឲ្យដឹងថា មុនកើតហេតុថ្ងៃទី៣ ខែកញ្ញា ឆ្នាំ
២០១៨ វេលាម៉ោង៧ព្រឹក ខ្លួនបានឃើញជនរងគ្រោះជិះម៉ូតូចេញពីឃ្លាំងទៅទិញបបរយកមកហូបនៅក្នុងបន្ទប់។ ឯចំណែកខ្លួន ក៏ទៅធ្វើការបាត់ទៅ។ លុះមកដល់ម៉ោង៥និង៤០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ឈ្មោះ យ៉ែម សម្បត្តិ ហៅខុន បានដើរមកពីកន្លែងធ្វើការក្នុងឃ្លាំងហើយដើរចូលកន្លែងគ្រែ
ដេក ស្រាប់តែឃើញជនរងគ្រោះចងកនិងខ្សែលួស (ហ្វាំងកង់) ភ្ជាប់នឹងដំបូលរោងក្នុងបន្ទប់ស្លាប់បាត់ហើយ បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍សមត្ថកិច្ចបានបង្កើតគណ:កម្មការចុះមកពិនិត្យសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាត ដោយខ្សែលួសពណ៌ស (ហ្វាំងកង់) ចងភ្ជាប់នឹងរនងដែកក្នុងបន្ទប់សពមានស្នាមជាំជុំវិញក ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយពេលពិនិត្យរួចផ្នែកជំនាញបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារ ចងក ធ្វើអត្តឃាតនិងធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់