Post News Media ព័ត៌មានជាតិ ចេះរកនឹកឃើញ! ...

ចេះរកនឹកឃើញ! យកម៉ូតូដាក់ក្នុងឃ្លុបកណ្តាលរថយន្យក្រុង ហៀរប្រេងឆេះផ្អើលយ៉ាងខ្លាំង

ពោធិ៍សាត់: កាលពីវេលាម៉ោង១០ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យបានឆាបឆេះរថយន្តក្រុងមួយគ្រឿងយ៉ាងសន្ធោសន្ធៅ នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៦២-១៦៣ ភូមិស្វាយស ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តដែលឆេះនេះ ម៉ាកហ៊ីយ៉ាន់ដាយ (ឡានក្រុង) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-0824 ធ្វើចរាចរណ៍ពីលិចទៅកើត បើកបរដោយឈ្មោះ ស៊ុង ភក្ត្រ អាយុ២៦ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិស្លាកែត ឃុំស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឆេះដោយសារយកម៉ូតូដាក់ក្នុងឃ្លុបរថយន្តខាងក្រោយក្បែរម៉ាស៊ីន រួចហៀរសាំងឆេះតែម្តង បណ្តាលឲ្យឆេះរថយន្ត១គ្រឿង ចំឃ្លុបកណ្តាល តែមិន
បណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដំណើរនោះទេ។

ក្រោយកើតហេតុ ដោយមានការអន្តរាគមន៍ ជួយពន្លត់ពីប្រជាពលរដ្ឋទើបរលត់ទៅវិញ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រគរចំនួន១គ្រឿង និងប្រើប្រាស់អស់ទឹក១ឡាន ស្មើ៥គូបទើបរលត់ទៅវិញជាស្ថាពរ៕

Loading...