ព័ត៌មានជាតិ

ជិះម៉ូតូចូលលួចទូរសព្ទ័នឹងកាបូបលុយ នៅក្នុងរោងកម្មករសំណង់ ម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

​ភ្នំពេញ: ជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មចូលក្នុងរោងកម្មកសំណង់មួយកន្លែងនៅក្នុងបុរីសម្បត្តិមាសលួចយកទូរសព្ទ័ដៃ៣គ្រឿងនឹងកាបូបលុយមួយក្នុងនោះមានលុយចំនួនជាង៥០ម៉ឺន ខណ:ដែលជនរងគ្រោះកំពុងដេកលក់។

ភ្លាមៗនោះត្រូវជនរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករសំណង់នឹងអ្នកជិតខាងនាំគ្នាដេញចាប់បានវាយមួយដៃមួយជើងម្នាក់ទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុខរោងកម្មកស្នាក់នៅក្នុងបុរីសម្បត្តិមាសផ្លូវបេតុងក្នុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ យ៉េង យៀត ភេទប្រុស អាយុ​៣៨ឆ្នាំ មានមុខរបរជាងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ទូរស័ព្ទ៣គ្រឿងដែលជនសង្ស័យលួចយកមិនបានសម្រេចនោះមួយគ្រឿងម៉ាកណូគារចុចពិលនឹង២គ្រឿងទៀតម៉ាកសាំស៊ុង ពណ៌សរនឹង​កាបូបលុយ មានលុយចំនួនជាង៥០ម៉ឺនរៀល។
ចំណែកជនសង្ស័យមានឈ្មោះ យឹម សារ៉ាន់ អាយុ ៣៣ ឆ្នាំ មានមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល ភូមិទួលរកា សង្កាត់ចាក់​អង្រែក្រោម ខណ្ឌមានជ័យ។

ក្រោយពីសមត្ថកិច្ចឆែកឆេរនៅខ្លួនគេរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សរចំនួន២កញ្ចប់តូចនឹងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1L-7918។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះខាងលើបានចេញពីធ្វើ​សំណង់វិញ ហើយបានហូបបាយរួចបានដេកសម្រាកនៅលើគ្រែក្នុងរោងកម្មករសំណង់ដោយដាក់ទូរស័ព្ទចំនួន៣គ្រឿងនឹងកាបូបលុយដាក់នៅលើក្បាលដំណេក ខណ:ដែលជនរងគ្រោះដេកលក់មួងភាំង។ ស្រាប់តែគេឃើញជនសង្ស័យខាងលើបានជិះម៉ូតូមួយគ្រឿងម្នាក់ឯងមកឈប់ក្បែររោងកើតហេតុរួចចូលទៅក្នុងរោងហើយធ្វើសកម្មភាពលួចយកបានហើយបម្រុងរត់ឡើងជិះម៉ូតូចេញតែត្រូវជនរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោរត់ចោលម៉ូតូបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករសំណង់នឹងអ្នកជិតខាងនាំគ្នាដេញចាប់បានវាយមួយដៃមួយជើងម្នាក់ឡើងទ្រមខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើកំ​ពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕

មតិយោបល់