Post News Media ព័ត៌មានជាតិ ​ឃាត់ខ្លួនជនស...

​ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនា នៅចំណុចកោះរុន ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បង្ក​ឡើងដោយជនសង្ស័យ​ឈ្មោះ ចិ​ន ខន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅមិនពិតប្រាកដ និង​ឈ្មោះ ចិន សាត ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ អ្នកទាំង២នាក់បានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើឈ្មោះ កឹម ឆៃ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិ ឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់​។

ជនរងគ្រោះបានបញ្ជូនទៅពេទ្យខេត្តកំពង់ស្ពឺ ឯជនសង្ស័យបាន​រត់គេចខ្លួនចូលព្រៃបាត់។លុះនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី០៤ ខែឆ្នាំដដែល ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន៕​

Loading...