ព័ត៌មានជាតិ

យុវជនម្នាក់ ជិះម៉ូតូបុកគោយន្តពីក្រោយ ស្លាប់នៅនឹងកន្លែង!..

ពោធិ៍សាត់: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង​​ម៉ូតូបើកបុកគោយន្តកន្ត្រៃពីក្រោយ នៅលើផ្លូវក្រាលក្រួសក្រហម ខាងលិចស្ពានផ្សារបំណក់ចម្ងាយ ៣០០ម៉ែត្រ នៅចំណុចអង់តែន​០១២ ភូមិទទួលត្បែង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ ឆាន វីរ: អាយុ​១៨​ឆ្នាំ ភេទប្រុស មានលំនៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់(ស្លាប់) អ្នកបើកបរម៉ូ​តូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី​០១៥ ពាក់ស្លាកលេខ តាកែវ​1C 8483 ធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តដឹកឈើពីក្រោយ ដែលកំពុងធ្វើចរាចរណ៍ ស្របទិសគ្នា បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ​។

គោយន្តបានបើកគេចបាត់​​៕

មតិយោបល់