Post News Media ព័ត៌មានជាតិ ​អាសូរណាស់! ក...

​អាសូរណាស់! ក្មេងប្រុសអាយុ៨ខែម្នាក់ លង់ទឹកស្លាប់!

​កំពង់ចាម: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ២០១៨ ​ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចមុខផ្ទះរបស់ឈ្មោះ យុន ស្រីមុំ ស្ថិតក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានករណីក្មេងលង់ទឹកស្លាប់។

កុមារារងគ្រោះឈ្មោះ អួង រ៉ាឆាត ភេទប្រុស អាយុ៨ខែ ជនជាតិខ្មែរ នៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
​ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន ចុះដល់កន្លែងកើតហេតុ សាកសពត្រូវប្រជាពលរដ្ឋ
ស្រង់លើកដាក់លើផ្ទះ យើងបានបង្កើតគណ:កម្មាធិការត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។

ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសព មានស្នាមពកហើម បណ្តាលមកពីធ្លាក់ទង្គិចនិងជណ្តើរថ្ម​។
មូលហេតុ ម្តាយទុកឲ្យកូនដេកលើអង្រឹងតែម្នាក់ឯង ហើយម្តាយចេញទៅទិញម្ហូបនៅមុខផ្ទះចំងាយប្រហែល២០០ម៉ែត្រ ពីផ្ទះពេលកូនក្រោកពីដេក វាមកម្តាយហើយធ្លាក់ពីលើផ្ទះតាមជណ្តើរលង់ទឹកស្លាប់តែម្តង។​​សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

Loading...