Post News Media ព័ត៌មានជាតិ ​​ក្មេងប្រុសស...

​​ក្មេងប្រុសស្រី៧នាក់ មុជទឹកនៅវាលខ្សាច់អូតាង ទឹកកួចស្លាប់២នាក់!

រតនគិរី: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ​លោកវរឯក ម៉ៅ សាន់ អធិការនគរបាលស្រុកអួរយ៉ាដាវ បានចុះមកភូមិសំ ឃុំយ៉ាទុង ដោយទទួលបានការរាយការណ៏ពីលោកមេប៉ុស្តិ៍មានករណីក្មេងលង់ទឹកនៅចំណុចវាលខ្សាច់អូតាងខាងក្រោយផ្វះ សេវ ប៊ន កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានក្មេងចំនួន៧នាក់ បាននាំគ្នាទៅមុជទឹកហើយបណ្ដាលទឹកកួចស្លាប់២នាក់ មានឈ្មោះដូចខាងក្រោម៖ ទី១​ឈ្មោះ រមាស ចយ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិទំពួន ស្រុកកំណើតភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ បច្ចប្បន្នបានមកធ្វើចំការនៅភូមិសំឃុំយ៉ាទុងស្រុកអូរយ៉ាដាវ (សាកសពបានរកឃើញនៅក្រោមភូមិដរចំងាយប្រហែល១០គីឡូម៉ែត្រពីកន្លែងកើតហេតុ)។ និងទី២​ឈ្មោះ ភ្នង ទ្រើក ភេទស្រី អាយុ១៤ឆ្នាំ ភូមិឃុំដូចខាងលើ​(​នៅមិនទាន់រកឃើញសព)។

ដោយឡែកក្មេងៗ៥នាក់ទៀតបានអណ្តែតទៅទើលើថ្មពុំមានគ្រោះថ្នាក់អ្វីឡើយ ហើយក្មេងទាំង៥នាក់នោះមានឈ្មោះដូចខាងក្រោម៖
ទី១​ឈ្មោះ ភ្នង ចច ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិទំពួន ស្រុកកំណើតភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ។
ទី២ឈ្មោះ ភ្នង ចិត្ត ភេទស្រី អាយុ៩ឆ្នាំ។
ទី៣ឈ្មោះ ភ្នង រស់ ភេទស្រី អាយុ៧ឆ្នាំ
ទី៤ឈ្មោះ ភ្នង រ៉ៃ ភេទប្រុស អាយុ៧ឆ្នាំ
ទី៥ឈ្មោះ រមាស ហើក ភេទស្រី អាយុ១៣ឆ្នាំ ក្មេងទាំងអស់មានភមិឃុំដូចខាងលើ៕

Loading...