ព័ត៌មានជាតិ

ក្រពេកពិបាករស់នៅខ្លាំង! ស្ត្រីម្នាក់ពរកូនអាយុទើប៣ខែ រត់ចូលរថយន្ត!

ស្វាយរៀង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែរមានស្ត្រីម្នាក់ បានពរកូនអាយុទើបតែ៣ខែ រថយន្តចូលរថយន្តក្នុងបំណងសម្លាប់ខ្លួន ព្រោះតូចចិត្តនឹងខ្លួនក្រពេក គ្មានអង្ករច្រកឆ្នាំង និងប្តីមិនសូវអើពើផ្លូវលុយមកឲ្យ ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ភូមិ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។

ក្រោយកើតហេតុ សមត្ថកិច្ចនាំស្ត្រីខាងលើនេះមក​សាកសួរ​ និង​អប់រំណែនាំ កុំឲ្យគិត​ខ្លី​បែបនេះ តទៅទៀត៕

មតិយោបល់