Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ស្ករគ្រាប់ដូង កាហ្វេកញ្ចប់ ទឹកស៊ីអ៊ីវ និងម្សៅកូនក្មេងខូចគុណភាពតាំងលក់នៅផ្សារវាលរេញ​

ព្រះសីហនុ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ សាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់​នៅផ្សារវាលរេញ​ ខេត្តព្រះសីហនុ។

ជាលទ្ធផលបានរកឃើញការដាក់តាំងលក់ផលិតផលម្ហូបអាហារវេចខ្ចប់ស្រាប់ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន និងត្រូវបានដកហូតដូចខាងក្រោម៖
១-ស្ករគ្រាប់ដូង​ ៥៨កញ្ចប់៖​ ១៧.៤០kgs
២-កាហ្វេកញ្ចប់​ ៦៨កញ្ចប់តូច៖​ ១.០២kgs
៣-ទឹកស៊ីអ៊ីវ១ដបតូច៖​ ០.៥kgs
៤-ម៉្សៅកូនក្មេង​ ៣កំប៉ុងតូច៖​ ០.១០៥kgs។
សរុបទំនិញដែលបានដកហូត​ចំនួន​ ១៩.២០៥kgs​ យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ​ ដើម្បីធ្វើការកំទេចចោលនៅពេលក្រោយ៕

Loading...