ព័ត៌មានជាតិ

រថយន្តដឹកដី ពន្លះជាមួយម៉ូតូសង់ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ស្ពឺ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ បានបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅពេទ្យសម្ភពអ៊ុសារ៉ន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នភចំណុចផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ ៤០-៤១ ភូមិវល្លិសរ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ (ប្រភេទបែន) ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 3C-5322 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) បើកបរពីលិចទៅកើត មកដល់ចំណុចខាងលើបានប៉ះជាមួយម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HA-1098 អ្នកបើកបរឈ្មោះ លូ វណ្ណារិទ្ធិ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសស្រាល បានបញ្ជូនទៅពេទ្យសម្ភពអ៊ុសារ៉ន។

ចំណែករថយន្តខូចកម្រិតស្រាលនិងម៉ូតូខូចកម្រិតធ្ងន់ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង នាំយកវត្ថុតាងទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទងរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់