ព័ត៌មានជាតិ

រថយន្តបើកធ្លាក់ជ្រោះ ស្លាប់ និងរបួសជាច្រើននាក់ នៅមណ្ឌលគិរី

មណ្ឌលគិរី: សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តមួយគ្រឿង បានបើកធ្លាក់ចូលក្នុងជ្រោះ បណ្ដាលឲ្យស្លាប់មនុស្ស ៣នាក់ស្លាប់ និរបួសធ្ងន់ស្រាល ១១ នាក់ ដែលហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ១២ និង៤៥នាទីយប់ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចអូរងើយ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ប្រភពដដែលបានឲ្យដឹងទៀតថា រថយន្តម៉ាកហ៊ីយ៉ានដាយ ដឹកជន្លង់ម្រេច បានធ្វើដំណើរពីស្រុកមេមត់ ឆ្ពោះទៅកាន់ស្រុកពេជ្រាដា ដោយមានអ្នកជិះក្នុងរថយន្ត ១៤នាក់ បានបណ្តាលឲ្យស្លាប់ ៣នាក់ របួសធ្ងន់និងស្រាលចំនួន ១១នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់មន្ទីរពេទ្យរបង្អែកខេត្តមណ្ឌលគិរី។ ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់