ព័ត៌មានជាតិ

​បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតបានកាំភ្លើងខ្លី១ដើម!..

បន្ទាយមានជ័យ: កាលពី​​វេលា​ម៉ោង​៩​និង៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ ​កម្លាំងសមត្ថកិច្ចបាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ឆក់​ត្រី​ឈាន​ដល់​ការ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ម្នាក់ រួម​ទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន​​ នៅ​​​ផ្ទះ​របស់​ជនសង្ស័យ ​ភូមិ​សាលា​ក្រហម​(​ភូមិ​យាង​ថ្មី​) ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​។

ជនសង្ស័យ​ឈ្មោះ ពេ​ត សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់នៅភូមិ​ឃុំកើតហេតុ​។ ក្នុងនោះដកហូតបាន ​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម្សៅ​ពណ៌​ស​ក្រាម ចំនួន​២​កូន​ថង់ ទម្ងន់​១១,១០​ក្រាម ,​កាំភ្លើងខ្លី​ជ័រ ម៉ា​កឡុក​១​ដើម​,​ទូរស័ព្ទ​ដៃ​១​គ្រឿង​,​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ,​ដែកកេះ​២ ,​ដាវ​សាំ​ម៉ូ​រ៉ៃ​១ដើម និង​សម្ភារ:​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់