ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញចាហ៊ួយ សង្ស័យដាក់ជាតិប្លាស្ទិក​ដែលនាំចូលពីប្រទេសវៀតណាម បង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀន!..​

​ស្វាយរៀង: ប្រធានសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញបន្លែផ្លែឈើ នៅទីតាំងផ្សារប្រសូត្រ ស្រុកស្វាយទាប និងផ្សារជីភូ ក្រុងបាវិត។

ជាលទ្ធផល ​រកឃើញចាហ៊ួយសង្ស័យដាក់ជាតិប្លាស្ទិក​១៥ កាឡស្មើនិង៣៧.៥គីឡូ នាំចូលពីប្រទេសវៀតណាម ដែលបង្កឲ្យប៉ះពាល់ដល់ក្រពះពោះវៀនយ៉ាងធ្ងន់ធ្ងរ ជាពិសេសនោះក្មេងៗតូចពិតជាគ្រោះថ្នាក់ខ្លាំងណាស់ និងបាន​រកឃើញស្លាដក៣១កញ្ចប់ នៅផ្សារជីភូ ដែលមានទឹកដោះគោ ថ្នាំដុះធ្នេញ និងសាប៊ូ ខូចគុណ ភាព និងទំនិញខូចគុណភាពជាច្រើនមុខទៀត ដាក់តាំងលក់នៅផ្សារប្រសូត្រ និងផ្សារជីភូ ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានដកហូតយកទៅពិសោធន៍ និងដុតកម្ទេចចោល។

ក្នុងនោះក៏បានរកឃើញទំនិញហួសកាលបរិច្ឆេទមួយចំនួនទៀតផងដែរ៕

មតិយោបល់