ព័ត៌មានជាតិ

ចោរលួចម៉ូតូ ជិះរត់គេចឆ្លង២ខេត្ត ត្រូវប៉ូលិសប៉ុស្តិ៍ព្រែកកំពឹសចាប់ខ្លួនបាន២នាក់

ភ្នំពេញ: លោកមេប៉ុស្តិ៍ព្រែកកំពឹសបានប្រាប់ Post News ថា​ មានការឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលបានធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូរបស់ប្រជាពលរដ្ឋចេញពីស្រុកបាទី រត់គេចឆ្លងខេត្តកណ្តាល ចូលមកភ្នំពេញត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹសធ្វើការឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ ជួន វិច្ឆ័យ អាយុ២៣ឆ្នាំ និងទី២ឈ្មោះ វុទ្ធ រស្មី អាយុ១៨ឆ្នាំ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GP-8295 មកធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1​T-7578​ ដែលម្ចាស់ម៉ូតូឈ្មោះ ឃាង គឹមឡោ អាយុ៤៩ឆ្នាំ មុខរបរលក់បាយសម្ល ស្នាក់នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បានចាក់សោទុកនៅក្បែរខ្លួន នៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិសេរីសម្បត្តិ ឃុំពុទ្ធស ស្រុកបាទី ខេត្តតាកែវ រត់ចូលមកភ្នំពេញ​ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រែកកំពឹស ធ្វើការឃាត់ខ្លួនបានតែម្តង ប្រគល់ទៅឲ្យនគរបាលស្រុកបាទីវិញ ដើម្បីចាត់ការបន្ត៕

មតិយោបល់