ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូគេចពីម៉ូតូផ្សេងទៀត ជ្រុលទៅបុកនឹងគូថរថយន្តក្រុមហ៊ុនRANGER បាក់ជើង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ បានជិះម៉ូតូម៉ាកសង់ ពាក់ស្លាកលេខ ភ្នំពេញ 1FA-3507 គេចពីម៉ូតូគេផ្សេងទៀត ជ្រុលទៅបុកនឹងគូថរថយន្តក្រុមហ៊ុន RANGER ស្លាកលេខ ភ្នំពេញ 2AK-2910 បណ្តាលឲ្យរងរបួសបាក់ជើង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យសួគ៌ា។

ហេតុការណ៍នេះកើតឡើងម៉ោង៣និង២០នាទី រសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខអគ្គិសនីកម្ពុជា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ក្រោយកើតហេតុជនរងគ្រោះដែលជាជាងបាញ់ថ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង នាំយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់