Post News Media ព័ត៌មានជាតិ សូមជួយShare​ ...

សូមជួយShare​ មានអ្នកបាត់បងប្អូនទេ! ករណីឃាតកម្មសម្លាប់បុរសម្នាក់បោះចូលទឹកបឹង នៅ​ស្រុកកោះធំ!

កណ្តាល: កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​ប្រទះឃើញ​សពអណ្តែតទឹក នៅចំណុចក្នុងទឹកបឹងទទួលតាម៉ិច ខាងលិចភូមិ ព្រែកលោក ចម្ងាយ ៥.០០០ម៉ែត្រ ជាប់ព្រំប្រទល់ ដីខេត្ត តាកែវ ​ស្ថិតនៅក្នុង​ភូមិ​ព្រែកលោក ឃុំ ព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល​។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ជាង៣០ឆ្នាំ សម្បុរស កំពស់១,៨០មស្លៀកខោ ខូវប៊យជើងវែងពណ៌ទឹកប៊ិច ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ G A ខោលីអូរក្នុងពណ៌ខៀវ ម៉ាក STAMAN ពាក់អាវក្រណាត់ផ្កា ដៃវែងពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលើផ្នែកខាងឆ្វេងមានដាំត្បូងពណ៌សនៅកដៃខាងឆ្វេងមានពាក់កងដៃ (សាលូ)ក្រណាត់ យឺតពណ៌ខ្មៅ មានអក្សរម៉ាក​ddidas​។

យោងតាមសេចក្ដី រាយការណ៍របស់ប្រជាពលរដ្ឋ នៅភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៦ល្ងាច គាត់បានឃើញសាកសពមនុស្សអណ្តែតនៅក្នុងទឹកបឹងខាងលើ ក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក បានចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ស្វែងរកសាកសព តាមការរាយការណ៍របស់ប្រជាពលរដ្ឋ រហូតដល់ម៉ោង៩និង២០​នាទីយប់ ថ្ងៃដដែល ទើបប្រទះឃើញសាកសព ហើយ រង់ចាំ មន្ត្រីជំនាញការិយាល័យ ខេត្ត ចុះធ្វើការ
ពិនិត្យសាកសព ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលម៉ោង៩ព្រឹក មន្ត្រីជំនាញខេត្ត បានសហការជាមួយ ជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញធមូលដ្ឋានបានចុះទៅដល់កន្លែងប្រទះឃើញសាកសព ដើម្បីធ្វើការពិនិត្យសាកសព​។

សាកសពត្រូវបានយកពីកន្លែងប្រទះឃើញ យកមក ទីទួលដើម្បីធ្វើការពិនិត្យ ការពិនិត្យឃើញថា៖ ជនរងគ្រោះមានសភាពហើម របក
ស្បែក ពិបាកក្នុងការពិនិត្យ​។

សាកសពត្រូវបានរុំខ្សែនីឡុងពណ៌សចំនួន ៨ ជុំ ប្រវែង១២,៥០ ម៉ែត្រ ទំហំ១៦មីលីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ ទល់និងចង្កា ដៃចងកដៃទាំង២ មកក្រោយ ដោយខ្សែនីឡុងពណ៌ស ទំហំ២០មីលីម៉ែត្រ ប្រវែង១២០សង់ទីម៉ែត្រ និងខ្លួនមានចងសណ្តូនដុំថ្មបេតុង (ជើងឆ័ត្រ)រាងបួនជ្រុង មានអក្សរ KHB និងមានដងដែកបំពង់ទីប ថ្លឹងសរុប ទម្ងន់ ៣៦គីឡូក្រាម ។ សមត្ថកិច្ច បានលើកសាកសពដាក់ លើទូក យកទៅទីទួលដើម្បីធ្វើការពិនិត្យ។

ការពិនិត្យ ផ្នែកក្បាល ជនរងគ្រោះ មានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ និងមានក្រម៉ាពោះគោ ពណ៌ក្រហមគ្របមុខ នៅលើថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ ០១ស.ម
ជម្រៅ ដល់លលាដ៍ក្បាល កទន់បង្វិលបាន ផ្នែកមាត់ធ្មេញខាំអណ្តាត ផ្នែកដងខ្លួននិង អាវ:យវ: ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡើយ​​។

ឆ្លងតាមការពិនិត្យលើសាសព របស់មន្ត្រីជំនាញនិងលោកគ្រូពេទ្យ គណ:កម្មការចំរុះ បានធ្វើ សេចក្ដី សន្និដ្ឋានថា៖ ករណីនេះ​ជា​ករណី​ឃាតកម្ម​។

ក្រោយពី ពិនិត្យចប់សព្វគ្រប់យោងតាមរដូវទឹកឡើង ហើយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាពដើម្បីបញ្ចុះសាកសព សមត្ថកិច្ច រួចជាមួយអាជ្ញាធរមូលដ្ឋានបានសម្រេចដឹកសាកសពយកទៅបញ្ចុះ រក្សាទុកនៅ ទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីប្រកាសរក អត្តសញ្ញាណ ជនរងគ្រោះ និង ស្វែងរកក្រុមគ្រួសារ សាច់ញាតិ និងរង់ចាំក្រុមគ្រួសារសព មកធ្វើការទាក់ទង៕

Loading...