ព័ត៌មានជាតិ

ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ធ្វើសកម្ម​ភាព​កាច់​សោ​.ក​ម៉ូតូ​១​ គ្រឿងរបស់​​​​មន្ត្រី​នគរបាល​បានសម្រេច តែចុងក្រោយក៏ជាប់ខ្នោះ

ភ្នំពេញ: ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់ ​ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើ​សកម្ម​ភាព​កាច់​សោ​.ក​ម៉ូតូ​១​គ្រឿងរបស់​​​​មន្ត្រី​នគរបាល​​ម្នាក់​បានសម្រេច ​ហើយបា​ន​​យក​ម៉ូតូ​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួ​យ​​​កន្លែង កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​៦E0 ផ្លូវ​បេតុង​លេខ​០១​បុរី​ពិភព​ថ្មី ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យ​ទាំង​៤​នាក់៖ ទី១.ឈ្មោះ ចាន់ ណា​រិ​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​អ្នក​ម៉ាស្សា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី២.​ឈ្មោះ ឃុន សិទ្ធ​ណា​រ៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​យោធា មាន​ទីលំនៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ទី៣.​ឈ្មោះ សយ សំបុត្រ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​៤.ឈ្មោះ ចាន់ រស្មី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ។

វត្ថុតាង​ដកហូត​រួមមាន៖ ​
– ម៉ូតូ ​ម៉ាក​ហុងដា​ប៊ីត ​(BAET) ពណ៌​ក្រហម លា​យស គ្មាន​ស្លាក​លេខ និង​មាន​លេខ​តួ 9006229 និង​លេខ​ម៉ាស៊ីន 9006344
– ម៉ូតូ​ម៉ាក​អេស​អឹ​ល​(SL)​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AF-5949​លេខ​តួ​1002756 លេខ​ម៉ាស៊ីន​1002815​
– និងម៉ូតូ​ម៉ា​ក និច​ (NEX)​ពណ៌​ស ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GF-4621 លេខ​តួ ​និង​លេខ​ម៉ាស៊ីន​323555 រួម​ទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន ​និង​សោសម្រាប់​ដោះ​គ្រឿង​ម៉ូតូ​មួយ​ចំនួនទៀត​។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ​ដែល​ត្រូវ​ជនសង្ស័យ​លួច​នោះ​ ម៉ា​កនិច​(NEX)​ពណ៌​ស ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GF-​4621 ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ ឆោម កក្កដា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​នគរបាល មាន​ទីលំនៅ​ផ្ទះ​លេខ​៦១E0 ផ្លូវ​បេតុង​លេខ​០១ បុរី​ពិភព​ថ្មី ស្ថិត​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​កើតហេតុ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់