ព័ត៌មានជាតិ

​រថយន្តស៊េរី ស្លាកលេខ​ភ្នំពេញ2AJ-0070 បើកកៀរជាមួយរថយន្តសាំយ៉ុង រងការខូចខាតយ៉ាងដំណំ!..

ភ្នំពេញ: រថយន្តស៊េរីទំនើបមួយគ្រឿងបានក្រពឹតទ្វារខាងក្រោយម្ខាងរងការខូចខាតយ៉ាងដំណំ ខណ:ដែលបើកបរដោយខ្វះការ ប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវបំបែកជា ៤ ហើយទៅកៀរជាមួយនិងរថយន្តម៉ាកសាំយ៉ុង​១២កៅអីមួយគ្រឿងនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង​៩​និង ៤៥នាទីព្រឹក ថ្ងៃទី ០៦ ខែ​កញ្ញ ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ ៤៣២ កែងនិងផ្លូវលេខ ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក សាំយ៉ុង​១២កៅអី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-4812 មួយគ្រឿងបើកបរដោយបុរសវ័យចំណាស់ម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចផ្លូវបំបែកជា ៤នោះ ក៏ស្រាប់តែមានរថយន្តម៉ាក GREAT WALL ពណ៌ក្រហម ពាក់ស្លាកលេខ​ ភ្នំពេញ2AJ-0070 ដែលបើកបរដោយបុរសវ័យក្មេងម្នាក់កៀររថយន្តសាំយ៉ុង ខាងមុខ បណ្តាលឲ្យឆ្កូតក្រពឹតទ្វារក្រោយរងការខូចខាតខ្លួនឯងតែម្តង។

ក្រោយពេលកើតហេតុភ្លាមកម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ធ្វើការវាស់វែងរកខុសត្រូវ ហើយយករថយន្ត ទាំង២គ្រឿងទៅដាក់លើចិញ្ចើមផ្លូវហើយឲ្យភាគីទាំង២ធ្វើការដោះស្រាយគ្នា ដោយមនោសញ្ចេតនាម្ចាស់រថយន្តម៉ាកសាំយ៉ុង​១២កៅអី ជួយចេញថ្លៃជួសជុលចំនួន ៧០ដុល្លារទៅឲ្យភាគីខាងរថយន្តម៉ាក GREAT WALL ជាការបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ៕

មតិយោបល់