Post News Media ព័ត៌មានជាតិ ​អាសូរណាស់! ក...

​អាសូរណាស់! ក្មេងប្រុសម្នាក់ មានជំងឺឆ្កួតជ្រូកប្រចាំកាយ លង់ទឹកស្លាប់​!

ភ្នំពេញ: នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ សំរឹទ្ធស័ក ព.ស២៥៦២ ​ វេលាម៉ោង៥និង៥០នាទីព្រឹក ត្រូវនិងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹក​ស្លាប់ នៅស្រះទឹកក្រោយអង្គការបងប្រុសមេត្តាករុណា ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

សពជនរងគ្រោះមានឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅក្នុងអង្គការខាងលើ ជាមនុស្សមិនគ្រប់លក្ខណ:មានជំងឺ​ (ឆ្កួតជ្រូកប្រចាំកាយ)ត្រូវបានម្តាយយកមកផ្ញើរនៅអង្គការជាង​១ឆ្នាំហើយ ។

នៅមុនពេលកើតហេតុ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្មេងរងគ្រោះបានបាត់ពីកន្លែងស្នាក់នៅក្រោយមកអ្នកគ្រប់គ្រងខំស្វែងរកដែរតែរកមិនឃើញ រហូតដល់ព្រឹកឡើងស្រាប់តែឃើញអណ្តែតក្នុងស្រះទឹកក្រោយអង្គការ រួចអ្នកគ្រប់គ្រងបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានតែម្តង ។

​ក្រោយសមត្ថកិច្ចជំនាញ​ធ្វើកោសល្យវិច័យសពគឺស្លាប់ដោយសារ ​លង់ទឹកពិតប្រាកដមែន។ ​ចំពោះសាកសព សមត្ថកិច្ចប្រគល់​ជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...