Post News Media ព័ត៌មានជាតិ ព្រះរាជអាជ្ញា...

ព្រះរាជអាជ្ញារង សៀង សុខ កំពុងសាកសួរ បុរសម្នាក់ ពាក់ព័ន្ធ រឿង លួចលុយក្រុមហ៊ុន ទៅចូលបនល្បែង

ភ្នំពេញ: បុរសជាបុគ្គលិកក្រុមហ៊ុនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញនៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចាប់បញ្ជូនខ្លួន ពាក់ព័ន្ធរឿង លួចលុយក្រុមហ៊ុន ទៅលេងល្បែងស៊ីសង។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក សុផាន់ណា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង សៀង សុខ។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ នៅម្តុំស្ថានីយចាក់ប្រេង សូគីមិច ក្បែរអតីតរង្វង់មូលទួលគោក សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ថា ជនសង្ស័យ បានប្រមូលលុយ ពីអតិថិជនរបស់ក្រុមហ៊ុន មិនយកទៅឲ្យក្រុមហ៊ុន ជាច្រើនលើកច្រើនសារ។

សមត្ថកិច្ចបង្ហើបថា នៅចំពោះមុខមន្ត្រីជំនាញ ជនសង្ស័យសារភាពថា រូបគេយកលុយពីអតិថិជន របស់ក្រុមហ៊ុន ទៅលេងល្បែង អស់ហើយ៕

Loading...