ព័ត៌មានជាតិ

ម៉ូតូMSX បុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹងលាន់ដូចរន្ទះបាញ់ បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់

ស្វាយរៀង: បុរស២នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូម៉ាក MSX បុកជាមួយរថយន្តហ៊ីយ៉ាន់ដាយ ពេញទំហឹង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ១ ភូមិបាក់រនាស់ សង្កាត់សង្ឍ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ករណីនេះ​ភាគីរថយន្ដម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-5736 បើកបរពីលិចទៅកើត។ ចំណែកម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GP-0002 ជិះឌុបគ្នា២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកមូលហេតុ បណ្តាលមកពីរថយន្តបើកបរមិនប្រកាន់ស្តាំ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់