ព័ត៌មានជាតិ

ចោរលួចរថយន្តឆ្លងខេត្តចំនួន២នាក់ ត្រូវប៉ូលិសខេត្តត្បូងឃ្មុំបង្ក្រាបបាន!

ត្បូងឃ្មុំ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពីខេត្ត​ព្រះ​សីហ​នុ រត់ចូលមកខេត្តត្បូងឃ្មុំ។

​ការចាប់ខ្លួននេះធ្វើឡើងនៅម៉ោង១រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ហាង​កាហ្វេ​យើង ភូមិ ស្លាបក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ។

ជនសង្ស័យទី១​ឈ្មោះ ធឿ​ន ចាន់​ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និងទី២មាន​ឈ្មោះ ឈុ​ន ភា​ល័យ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។ ដកហូតបាន រថយន្តម៉ាក ​កាម​រី​បា​ឡែ​ន​ពណ៌ទឹកប្រាក់​១​គ្រឿង ពាក់​ស្លាកលេខ ​ភ្នំពេញ 2N-2923 ដែលលួចចេញពីក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ២០១៨។

បច្ចុប្បន្ន សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានទាក់ទងទៅខាងនគរបាលខេត្តព្រះសីហនុ ឲ្យមកទទួលជនសង្ស័យទាំង២នាក់ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់