ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើប RANGE ROVER ស្លាកលេខភ្នំពេញ 2AH-5188 បត់ឆ្លងផ្លូវលឿនពេក ត្រូវរថយន្តព្រុស របួសធ្ងន់ម្នាក់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង​បត់ឆ្វេងដៃលឿនពេក ត្រូវបានរថយន្តព្រុស បើកដោយបុរសម្នាក់ បុកពេញទំហឹងបណ្តាលម្ចាស់រថយន្តព្រូសរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩២ កែងនិងផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកRANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-5188 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើកហេតុកែងនិងផ្លូវ៣១៣ បានបត់ឆ្វេងដៃលឿនពេកខ្វះការប្រុងប្រយ័ត្ន ត្រូវបានរថយន្តព្រុសមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AV-5792 បើកបរដោយបុរសម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់បុកបញ្ឆិតផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យខាងម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាម។ ចំណែកបុរសជនជាតិចិនមិនមានរងរបួសនោះទេបានបើកទ្វារថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។ រីឯរថយន្តទាំង២គ្រឿងរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់