Post News Media ព័ត៌មានជាតិ កម្មករ​រោងចក្...

កម្មករ​រោងចក្រ​កាត់ដេរ​ ​យីហោ​ជី​ម លី ប្រមូលផ្ដុំគ្នាតវ៉ា ​រឿងថៅកែចិន​រត់​ចោល​​ស្រុក​ ហើយមិន​បាន​បើកប្រាក់ឲ្យ

ភ្នំពេញ: តាម​សេចក្តីរាយការណ៍​បឋម ​បាន​ឲ្យ​ដឹង​ថា កម្មករ​រោងចក្រ​កាត់ដេរ​ដែល​មាន «​យីហោ​ជី​ម លី» បាន​ផ្ទុះ​ការ​តវ៉ា ដោយសារ​ថៅកែ​រត់​ចោល​គេច​ ទៅ​ស្រុក​ចិន​បាត់ ហើយមិន​បាន​បើកប្រាក់​អតីតភាព និង​ប្រាក់​ផ្សេង​ៗ​ទៀត ​ជូនដល់​កម្មករ​ធ្លាប់​ទទួល​បាន ខណ:ដែល​រោងចក្រ​ គ្មាន​ដំណោះស្រាយ​ជូន​កម្មករ​ទៀត។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨ ​និង​៣០​នាទីព្រឹក​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ ​ស្ថិត​នៅ​ភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ៕

Loading...