Post News Media ព័ត៌មានជាតិ Update៖ កម្មក...

Update៖ កម្មកររោងចក្រជាង៥០០នាក់ ដង្ហែរក្បួនទៅរដ្ឋសភា ទាមទារដំណោះស្រាយ

ភ្នំពេញ: អតីតកម្មកររោងចក្រ ជីម លី ដែលមានទីតាំងស្ថិត នៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ ប្រមូលផ្តុំគ្នា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ដើម្បីដង្ហែរក្បួនទៅរដ្ឋសភា ទាមទារឲ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ។

ការតវ៉ារបស់កម្មកររោងចក្រ អស់រយ:ពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះកម្មករ ប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅរដ្ឋសភា ។

ប្រភពពីកម្មករបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រ ជីម លី ឲ្យទៅជា រោងចក្រ ឈ្មោះ ជី ជី ខណ:ដែលខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់មិនសុខចិត្ត នាំគ្នាតវ៉ាទាមទារ រកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ ។

ក្បួនដង្ហែររបស់កម្មករ ជាង៥០០នាក់ ត្រូវបាន អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ កម្លាំងហៅឃាត់ ក្បួនរថយន្តសាកសួរ តែត្រូវបានក្រុមកម្មករទាំងនោះ នាំគ្នាចុះដើរថ្មើរជើងបន្តទៀត គោលដៅឆ្ពោះទៅរដ្ឋសភា៕

Loading...