ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិត នៅក្នុង​មើមឆៃថាវ នៅផ្សារទួលទំពូង!

ភ្នំពេញ: នៅព្រឹក​​ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញសាខាកាំកុងត្រូលរាជធានីភ្នំពេញ បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មភ្នំពេញ និងគណ:កម្មការផ្សារទួលទំពូង
ខណ្ឌាចម្ការមន ចុះត្រួតពិនិត្យទំនិញផ្សារ ទួលទំពូង និងតាមតូបលក់ទំនិញ មួយចំនួនដើម្បីស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព។

យើងបានទិញគំរូចំនួន៣៤​គំរូបញ្ជូនមករថយន្តពិសោធន៍ចលត័ដើម្បីរកសារកសារធាតុគីមីហាមឃាត់ដូចជា បន្លែ ស្រស់ គ្រឿងសមុទ្រ ផ្លែឈើ គុយទាវ មីស្រស់ប្រហុក ផ្អក ជ្រក់ ត្រីងៀត ត្រីប្រាសំយ៉ុង។

ជាលទ្ឋផលបានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុង មើមឆៃថាវត្រូវបានដកហូតទំងន់ ៣,៥ គីឡូ​ក្រាម កម្ទេចចោលនៅនឹងកន្លែង និងធ្វើការណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ស្តីពីសុវត្ថិភាពចំណីអាហារ៕

មតិយោបល់