Post News Media ព័ត៌មានជាតិ ​​រថយន្តដឹកកម...

​​រថយន្តដឹកកម្មករបុកម៉ូតូ ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ នៅស្រុកគងពិសី!

កំពង់ស្ពឺ: កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ នៅលើផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ១៧១៨ ភូមិខ្លែងពណ៏ខាងជើង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

​រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ2A-9314 ដឹកកម្មករ (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន) បើកពីទិសខាងជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានបុកម៉ូតូម៉ាកវីស្តុន ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជិះដោយឈ្មោះ មុយ ចាន់ណា អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្រាំងឃ្នង ឃុំព្រៃញាតិ ស្រុកគងពិសី​(ស្លាប់នៅកន្លែងកើតហេតុ)ជិះគ្នា២នាក់ឈ្មោះ ជួន ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិឃុំជាមួយគ្នា របួសធ្ងន់ បើកបរពីទិសខាងត្បូងទៅជើង។

ចំពោះករណីនេះ ម៉ូតូ​និងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពប្រ​គល់ឲ្យក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...