ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាកALPHARD ស្លាកលេខភ្នំពេញ 2AP-1555 ប៉ះជាមួយនឹងរថយន្តម៉ាកគារ ស្លាកលេខ AT18 2-0559 ដោះស្រាយគ្នាជាច្រើនម៉ោង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាកALPHARD ស្លាកលេខភ្នំពេញ 2AP-1555 បានប៉ះគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាក គារ ស្លាកលេខ AT18 2-0559 បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការសម្របសម្រួលដល់កន្លែងកើតហេតុ ហើយករណីនេះបានប្រើពេលអស់ជាច្រើនម៉ោងទើបភាគីទាំងសងខាងត្រូវរ៉ូវគ្នា៕

មតិយោបល់