ព័ត៌មានជាតិ

​សូមជួយShareបន្តផង ក្រែងម្ចាស់ម៉ូតូ​បានឃើញ…!

ភ្នំពេញ: កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញ ឆ្នាំ ២០១៨ នៅ​ក្នុងប្រឡាយទឹកមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ​ កម្លាំងដែលប្រចាំការក្នុងព្រលានយន្តហោះ បានប្រទះឃើញម៉ូតូមួយគ្រឿងដែលជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានពន្លិចចោល​ និងបានរាយការណ៍
មកកម្លាំងមូលដ្ឋាន អ.ហ ខណ្ឌពោធិ៍សែនជ័យចុះទៅពិនិត្យ។

ក្រោយពេលកម្លាំងយើងស្រង់ឡើងមកលើឃើញម៉ូតូខាងលើនេះម៉ាកនិចពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BS-7799។

បច្ចុប្បន្នម៉ូតូខាងលើបានយកមករក្សា​ទុកនៅមូលដ្ធាន អ.ហ ខណ្ឌពោធិ៍សែនជ័យដើម្បីស្រាវជ្រាវរកម្ចាស់៕

មតិយោបល់