ព័ត៌មានជាតិ

​ចាប់បានហើយ! ចោរដែលវាយប្លន់ជនជាតិជប៉ុន យកលុយជាង១ម៉ឺនដុល្លារ នៅខណ្ឌចំការមន!

ភ្នំពេញ: កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ និងតាមបង្ក្រាបចោរប្លន់ម្នាក់ ដែល​ប្រើរថយន្តទៅវាយប្លន់ យកលុយជាង១ម៉ឺនដុល្លារ​ពីជនជាតិជប៉ុនម្នាក់ នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។​​

ជនសង្ស័យម្នាក់ឈ្មោះ ប៊ុន ម៉ៅ​ និងដកហូតវត្ថុតាងរថយន្តមួយគ្រឿងម៉ាក កាម៉ារីបាឡែន ពណ៌មាស ស៊េរី២០០២ ពាក់ស្លាកលេខភ្នំពេញ 1I-7731,ទូរស័ព្ទដៃ​២គ្រឿង និងប្រាក់ចំនួន៩៨០០ដុល្លារ​។ ចំណែកជនរងគ្រោះឈ្មោះ សាកូស៊ី កាដូយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិជប៉ុន ស្នាក់នៅផ្ទះកើតហេតុ។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨​ នៅចំណុចផ្ទះលេខ២៣ ផ្លូវលេខ១១៣ កែង៤០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

​​តាមចម្លើយរបស់ជនសង្ស័យ ខ្លួនបានសារភាពថា ពិតជាបានធ្វើសកម្មភាពខាងលើមែន ដោយបានប្លន់យកប្រាក់ចំនួន ១ម៉ឺនដុល្លារអាមេរិក។ ក្រោយធ្វើសកម្មភាព ខ្លួនបានបើករថយន្តគេចខ្លួនទៅផ្ទះ ហើយយកប្រាក់ទៅលាក់ទុក​ រហូតដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ច ចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់៕​

មតិយោបល់