Post News Media ព័ត៌មានជាតិ ​ជិះម៉ូតូលឿនព...

​ជិះម៉ូតូលឿនពេក ជ្រុលចង្កូតទៅបុករថយន្ត ផ្លូវបែកបួន រងរបួសធ្ងន់!

ភ្នំពេញ: យុវជនម្មាក់ជិះម៉ូតូមួយគ្រឿងលឿនពេកដល់ចំណុចផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលរថយន្តមួយគ្រឿងពេញទំហឹងបណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់។

ហេតុកាណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាសង្កាត់ផ្សារដេប៉ូ២ តាមបណ្តោយផ្លូវ២២១ កែងនិងផ្លូវ១៣៨ ក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូMSXមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GP-7282 តាមបណ្តោយផ្លូវ១៣៨ទិសដៅពីកើតលិចក្នុងល្បឿនលឿនលុះមកដល់ផ្លូវបែកជាបួនកែងនិងផ្លូវ២២១ចាប់ហ្វ្រាំងមិនទាន់ជ្រុកចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2Z-5397 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២២១ទិសដៅពីជើងទៅត្បូវចំផ្នែកខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះគ្លីនិកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សា​ទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...