ព័ត៌មានជាតិ

សមត្ថកិច្ចនិងអាវុធហត្ថ ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ស្លាប់

ព្រះវិហារ: នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨ កម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ព្រះវិហារ ឃាត់ខ្លួនបានបុរសម្នាក់ ក្នុងករណីហិង្សាដោយចេតនា បណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅចំណុចភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ជនសង្ស័យមានឈ្មោះ ភឹម វណ្ណឌឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញកំពុងកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់