ព័ត៌មានជាតិ

សូមជួយShareមានបងប្អូនណាបាត់ម៉ូតូទេ? ប្រទះឃើញម៉ូតូស្កុបពី ស្លាកលេខភ្នំពេញ 1AW-9581 ត្រូវគេយកមកប្លុងចោលនៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1AW-9581 ត្រូវបានគេយកមកប្លុងចោលតាំងពីយប់រហូតដល់ភ្លឺមិនទាន់ឃើញម្ចាស់មកយក។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូនេះទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ជើងឯក ដើម្បីរង់ចាំម្ចាស់យកឯកសារមកទទួលវិញ៕

មតិយោបល់