Post News Media ព័ត៌មានជាតិ នារីរូបស្រស់ ...

នារីរូបស្រស់ ស្រវឹងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើប ស្លាកលេខ ភ្នំពេញ2AQ-7173 បុកក្បាលចែកទ្រូងផ្លូវបាក់អស់២កង់

ភ្នំពេញ: នារីរូបស្រស់ម្នាក់ស្រវឹងស្រាជោក បើករថយន្តស៊រីទំនើបម៉ាក ម៉ាស្តា មួយគ្រឿង ជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់២កង់។ ចំណែករថយន្តបង្កបែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ តាមបណ្តោយផ្លូវ៥៩៨ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ស្រវឹងស្រាម្នាក់ បើកស៊េរីទំនើបម៉ាកម៉ាស្តា មួយគ្រឿង ពណ៌កណ្តុរប្រម៉េះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7173 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង បណ្តាលបាក់២កង់។ ចំណែក១កង់ខ្ទាតទៅចំកណ្តាលផ្លូវ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បើនបានជ្រុលទៅមុខប្រមាណជា៤០ម៉ែត្រ បែកកង់ខាងមុខខាងឆ្វេងទៅមុខលែងរួច។ បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយសមត្ថកិច្ចដ្ឋានបានចុះមកដល់និងមិនបានឃាត់ម្ចាស់រថយន្តបង្កយកទៅវាស់ជាតិស្រវឹងនោះទេបែជាឲ្យម្ចាស់រថយន្តឡើងជិះម៉ូតូកង់បីឥណ្ឌាចេញកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...