ព័ត៌មានជាតិ

បុរសម្នាក់ផឹងស្រាស្រវឹង មិនប្រយ័ត្នក៏លង់ទឹកអូរស្លាប់

កណ្ដាល: កាលពីវេលាម៉ោង ៥ ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹក នៅចំណុចទឹកអូ ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះឡាច សំអឿន ភេទ ស្រី អាយុ ៦១ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ៅង ៤ រសៀលថ្ងៃកើតហេតុ ជនរងគ្រោះ បានចេញពីផ្ទះដើរទៅពិសារស្រាដូចសព្វដង លុះដល់វេលាម៉ោង ៦ ល្ងាច ដោយបងប្អូនពុំឃើញជនរងគ្រោះ ត្រឡប់មកផ្ទះវិញ ក៏បាននាំគ្នា ដើររកគ្រប់ទីកន្លែងតែពុំឃើញ។ លុះដល់វេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះឡាច ស្រឿន ដែលត្រូវជាបងប្រុសជនរងគ្រោះ បានដើរទៅអូរខាងក្រោយផ្ទះ ស្រាប់តែប្រទះឃើញសពជនរងគ្រោះអណ្តែតទឹក រួចក៏រត់ទៅឲ្យគេជួយស្រង់យកមកផ្ទះ។

ពេលយកសពមកដល់ផ្ទះរួច ក៏រាយកាណ៍មកសមត្ថកិច្ចជំនាញ ដើម្បីធ្វើការ ពិនិត្យ ដោយពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់