ព័ត៌មានជាតិ

ខ្លួនក្រ តែមិនចង់ឲ្យប្រពន្ធទៅស៊ីឈ្នួលគេព្រោះខ្មាស់គេ! ផ្ទុះទំនាស់ដាល់ប្រពន្ធរហូតស្លាប់..

ពោធិ៍​សាត់: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ក្រោយពីបានធ្វើសកម្មភាពប្រើហិង្សាវាយទៅលើប្រពន្ធបណ្តាលឲ្យស្លាប់ គ្រាន់តែរឿងប្រពន្ធសុំទៅស៊ីឈ្នួលដកដំឡូងឲ្យគេសោះ​។

ករណីនេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនសង្ស័យ ឈ​ន ឆេ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ កាប់​ប្រពន្ធ​​ឈ្មោះ ម៉ៃ ហ៊ិ​ន អាយុ​៥៤ឆ្នាំស្លាប់ ហើយរត់គេចតែត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបានក្នុងភូមិ​ដំណាក់​ឈើ​ក្រំ ឃុំ​សំរោង ស្រុក​​ភ្នំក្រវាញ។

ក្នុងករណីនេះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែជនសង្ស័យបានខឹងនឹងប្រពន្ធដែលសុំទៅស៊ីឈ្នួលដកដំឡូងឲ្យគេ តែខ្លួនមិនឲ្យទៅព្រោះខ្មាស់គេ និងមិនចង់ឲ្យប្រពន្ធឃ្លានឆ្ងាយ ទើបទាស់ពាក្យសម្តីគ្នារហូតទាស់ពាក្យសម្តី ឈានទៅដល់ការដាល់ទៅលើមុខប្រពន្ធជាច្រើនដៃ សន្លប់រហូតស្លាប់តែម្តង៕

មតិយោបល់