ព័ត៌មានជាតិ

​សូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន! ឃាត់ខ្លួនយុវជន៣នាក់ ករណីជួញដូរគ្រឿងញៀន!

​​ត្បូងឃ្មុំ: កាលពីថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលា ម៉ោង២និង១៥នាទី​ កម្លាំជំនាញផែនប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកត្បូ​ងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានចុះល្បាតឆែកឆេរនៅចំណុចភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យចំនួន​​៣នាក់ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យទាំង៣នាក់ ទី១.ឈ្មោះ សុគង់ សុធារិទ្ធ ភេទប្រុសអាយុ ១៦ឆ្នាំ ​រស់នៅភូមិវាលខ្នាច ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទី២.ឈ្មោះ យាន វ៉ាន់លី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅគូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ និងទី៣.ឈ្មោះ ធាម រ៉ាធាន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិមជ្ឈឹមភាគឃុំអញ្ចើមស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។

ឆែកឆេរលើខ្លួនរកឃើញម្សៅក្រាមពណ៌ស សង្ស័យថា ថ្នាំញៀន​១កញ្ចប់​។

បច្ចុប្បុន្នជនសង្ស័យត្រូវបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកត្បូង ឃ្មុំកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូង ឃ្មុំចាត់ការ តាមនិតិវិធី៕

មតិយោបល់