ព័ត៌មានជាតិ

​សូមបងប្អូនប្រុងប្រយ័ត្ន! រន្ទះបាញ់មនុស្ស៣នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ!

ពោធិ៍សាត់: កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់រន្ទះបាញ់បណ្តាលឲ្យស្លាប់មនុស្ស​៣នាក់៖
ទី១.ឈ្មោះ ឆម សំណាង ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់(រន្ទះបាញ់នៅចំនុចព្រំជ័យស្ថិតក្នុងភូមិអូរបាក់ត្រាមូលហេតុគាត់ទៅមើលត្រាក់ទ័រភ្ជួរដី)។
២. ឈ្មោះ វន សុណុំ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(រន្ទះបាញ់នៅចំនុចអូរឆ្អេះខាងកើតភ្នំស្ថិតក្នុងភូមិអូរបាក់ត្រាមូលហេតុទៅដាំដំឡូងមី)។
៣.ឈ្មោះ សាម លីដាភេទស្រី អាយុ៣៨ឆ្នាំ រស់ភូមិឃុំជាមួយគ្នា ហើយរន្ទះបាញ់ជាមួយនាក់ទី២ដែរ។

ហើយសពទាំង៣នាក់នេះក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

មតិយោបល់