ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ១៧ខែម្នាក់ លង់ទឹកស្លាប់!

កណ្តាល: កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់​លង់ទឹក​ស្លាប់ នៅភូមិក្តីកណ្តាល ឃុំ សារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល​។

ជនរងគ្រោះឈ្មោះ លឿន ខេមរា ភេទ ប្រុស អាយុ​១៧ខែ មានទីលំនៅ ភូមិក្តី កណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ ម្តាយកុមារា រងគ្រោះជាប់រវល់មកដាំស្ល នៅផ្ទះឪពុកឈ្មោះ សុន ស្រ៊ី ដែលនៅពីមុខ​។
មូលហេតុផ្ទះរបស់គាត់ខាងក្រោយមានទឹកលិច នៅសល់តែក្រោមផ្ទះ។ ហើយកូនគាត់ឈ្មោះលឿន ខេមរា នៅលេងក្រោមផ្ទះ ដែលមានឪពុកកុមាររងគ្រោះ
សម្រាន្តលើអង្រឹងក្រោមផ្ទះនោះដែរ លុះដល់ម៉ោងកើតហេតុ បន្ទាប់ម្តាយ ដាក់ទឹកឆ្នាំងដាំស្ល មួយភ្លែត រួចបានស្រែកហៅរកកូន តែមិនឭឆ្លើយ ក៏បានឆោឡោដើររកកូន ក៏បានឃើញកូននៅក្នុងទឹកជម្រៅ​០,៧ម ចំហៀងផ្ទះ។ ពេលនោះពីរនាក់ប្តីនិងប្រពន្ធស្រង់កូនពីទឹកយកទៅមន្ទីរពេទ្យតែ កុមារារងគ្រោះបានស្លាប់បាត់ទៅហើយ។

បន្ទាប់មកក៏យកសពកុមារារងគ្រោះត្រឡប់មកដល់ផ្ទះវិញ រួចរាយកាណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីធ្វើការពិនិត្យពិនិត្យរួចពុំឃើញមានស្លាកស្នាមអ្វីនៅលើខ្លួនប្រាណសាកសពគួរ ឲ្យកត់សម្គាល់ ឡើយ។

ការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារលង់ទឹក៕

មតិយោបល់