ព័ត៌មានជាតិ

​ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង របួសធ្ងន់ប្រុសស្រី២នាក់ នៅផ្លូវជាតិលេខ៥!

​​កណ្តាល: កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ប្រុស​ស្រី២នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ម៉ូតូ​ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-5193 បើកបរដោយឈ្មោះ ថុន ធិន ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល (​រងរបួសធ្ងន់)។ ដែលបើកបរមានទិសដៅពីត្បូង ទៅជើង លុះពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM C125(សង់ប៊ិច) ពាក់ស្លាកលេខ ភ្នំពេញ 1BQ-7676 ដែលកំពុងបើកបរក្នុងទិសដៅពីជើង ទៅត្បូង ហើយបត់ឆ្វេងប្តូរគន្លងផ្លូវពីលិច​ទៅកើត ដោយឈ្មោះ យូ ម៉ារីយ៉ាស ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល(​រងរបួសធ្ងន់)។

ចំពោះអ្នករងរបួសទាំង២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯមធ្យោបាយពាក់ព័ន្ធករណីផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី។

សន្និដ្ឋាន ចំពោះករណីខាងលើ បណ្តាលមកពី អ្នកបើកបរម៉ូតូឈ្មោះ យូ ម៉ារីយ៉ាស បើកបរឆ្លងប្តូរគន្លងផ្លូវខ្វះការប្រុងប្រយ័ត្ន មិនគោរពសិទ្ធអាទិភាពនៃយានម្ខាងទៀត៕

មតិយោបល់